ជម្រាបសួរលោក លោកស្រីជាទីស្រឡាញ់រាប់អាន!
ថ្នាក់ក្រោមមត្តយ្យ មត្តេយ្យ និងបឋមសិក្សាជាដំណាក់កាលដំបូងនៃការអប់រំ និងជាចំណុចចាប់ផ្ដើមនៃជីវិតសិក្សារបស់ប្អូនៗក្នុងរៀនសូត្រពីមូលដ្ឋានគ្រឹះទាំងអក្សរ ទាំងលេខ និងសញ្ញាណនៃគំនូរ ផ្សេងៗ ដូចនេះសូមលោក លោកស្រីជឿទុកចិត្តមកលើសាលារៀន អន្តរទ្វីប អាមេរិកាំងដែលជាសាលាចំណេះទូទៅដែលផ្ដល់នូវចំណេះដឹងប្រកបដោយគុណភាព វិន័យ សេវាកម្ម ពិសេសមិនត្រឹមតែផ្ដល់នូវចំណេះនោះទេ គឺអប់រំទាំងឥរិយាបថ អាកប្បកិរិយាល្អ បណ្ដុះភាពក្លាហានក្នុងការហ៊ានសួរ ហ៊ានឆ្លើយ ព្រមទាំងមានជំនាញផ្សេងៗដូចជា កីឡា គំនូរ តន្រ្តី…ផងដែរ។ យើងខ្ញុំបេ្តជ្ញាចិត្តអប់រំកូនៗ របស់លោក អ្នកឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋដែលមានទំនួលខុសត្រូវចាប់ពីវ័យក្មេង។
សូមចូលរួមជាមួយពួកយើងដើម្បីធ្វើឱ្យជីវិតកូនរបស់អ្នកកាន់តែប្រសើរឡើង។
ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា