ក្រោមមត្តេយ្យសិក្សា
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម
មត្តេយ្យសិក្សា
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម
បឋមសិក្សា
សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
អនុវិទ្យាល័យ
ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជំ។
វិទ្យាល័យ
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលា មានវិធីសាស្រ្តជាច្រើនដូចជា
ព្រឹត្តិ​ការណ៍​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ព្រឹត្តិការណ៍ទាំងអស់
ធ្នូ
០២-០៦
២០២៤
ពិធីស្តាប់ព្រះសង្ឃសម្តែងព្រះធម្មទេសនា
ធ្នូ
០៧
២០២៤
ប្រឡងប្រចាំខែធ្នូ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា (គ្រប់កម្រិតថ្នាក់)
ធ្នូ
០៩
២០២៤
សិក្ខាសាលាស្តីពីហេតុអ្វីត្រូវការការអប់រំ ថ្នាក់ទី១០ ដល់ទី១២
ធ្នូ
០៩-១៣
២០២៤
ប្រឡងប្រចាំខែធ្នូ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦
សកម្មភាព​មាន​សម្បូរ​បែប​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង
ហេតុអ្វីបានជា​អ្នក​ត្រូវ​ជ្រើសរើស ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​?
functions

កម្ម​វិធី​សិក្សា​គណនា​លេខ​រហ័ស (I.A.M.A)

local_library

កម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី

domain

១០ សាខា

biotech

បន្ទប់ពិសោធន៍

ជួបជាមួយ
committee_005 (1).jpg
លោកស្រី ឥន សូហ្វីយ៉ា
នាយិកាចាងហ្វាង

សួស្តីលោក លោកស្រី ដែលជាអ្នកអាណាព្យាបាល អតិថិជន និងប្អូនៗសិស្សានុសិស្សអស់គ្នា!

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី  សូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានចូលមក កាន់គេហទំព័រ របស់យើងខ្ញុំ។ យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានបង្ហាញជូនអស់លោក លោកស្រី និងប្អូនៗទាំងអស់គ្នានូវអ្វីដែលយើងបានធ្វើ កំពុងធ្វើ និងអ្វីដែលជាទិសដៅរបស់យើង ក្នុងនាមជា ថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយប្រកបដោយគុណភាព និងជាទីទុកចិត្តរបស់ អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងគ្រឹះស្ថាន របស់យើងខ្ញុំ។ នាងខ្ញុំតំណាងឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មានការតាំងចិត្ត និងជំនឿចិត្តយ៉ាងមុតមាំថាពួកយើងនឹងបណ្តុះបណ្តាល ប្អូនៗទាំងអស់ដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានរបស់យើងខ្ញុំឱ្យទៅទាំងព្រមជាមួយនឹងចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អប្រពៃ និងចេះរស់នៅជាមួយគ្នា ដែលគេឱ្យឈ្មោះថា ចតុស្តម្ភនៃការអប់រំ ដោយស្របតាមចក្ខុវិស័យវិស័យរបស់សាលារៀន និងគោលនយោបាយអប់រំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងយុគសម័យឌីជីថល។ សិស្សានុសិស្សដែលសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងក្លាយទៅជាធនធានមនុស្ស ដ៏សំខាន់នៅពេលអនាគត ជាសរសេរស្តម្ភ ដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ ជាការពិតណាស់ ការតាំងចិត្ត និងមានជំនឿចិត្តខាងលើនេះ ពិតជាមិនអាចខ្វះបានពីសំណាក់អស់លោក លោកស្រី ដែលជាអ្នកអាណាព្យាបាល សិស្សានុសិស្ស មហាជន រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលជាកត្តាលិករ និងជាដៃគូរដ៏មានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងអ្នកជំនាន់ក្រោយរបស់យើង ឱ្យក្លាយទៅជា គ្រាប់ពេជ្រសម្រាប់គ្រួសារ និងសង្គមជាតិ។

          ជាចុងក្រោយនាងខ្ញុំពិតជាមានសេចក្តីសោមនស្ស អំណរអរគុណដល់លោក លោកស្រីជា មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលតែងតែផ្តល់ទំនុកចិត្តដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាក្រុមហ៊ុន MJQE។ សូមគោរពជូនពរលោក លោកស្រីជាមាតាបិតា និងអ្នក អាណាព្យាបាល ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គលក្នុង ក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច។

អានបន្ត chevron_right
committee_011.jpg
កញ្ញា​ ជា ចាន់ស្រីរ័ត្ន
ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

        រីករាយស្វាគមន៍ជាមួយការចូលមកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី !

       នាងខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​សម្រាប់​ការចូលរួម​គាំទ្រ​ សហការ​ពីសំណាក់​លោក​ លោកស្រី​ដែល​ជា​មាតា​បិតា​ ឬអ្នកអាណាព្យាបាល​ដែល​តែងតែ​ពេញចិត្ត​ ហើយ​ជឿជាក់​លើ​​​   សេវាកម្ម​ គុណភាព​ និង​វិន័យ​របស់​សាលារៀន​យើង​កន្លងមក​រហូតដល់​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​ការ​ជឿជាក់​របស់​លោកអ្នក​ ក្រុមការងារ​យើង​ក៏​រឹតតែ​មាន​កម្លាំងចិត្ត​បន្ត​ព្យាយាម​ និង​អភិវឌ្ឍ​ លើ​គ្រប់​ផ្នែក​នៃ​សាលារៀន​។ AIS​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ព្រម​ជាមួយ​កម្មវិធី​សិក្សា​ស្របតាម​ក្រសួង​ដាក់​ជូន​ផង​ដែរ​ ។ ក្រោម​ការ​ព្រួយបារម្ភ​ និង​ខ្វល់ខ្វាយ​ពី​លោក​ប្រធាន​គួច​ ម៉េ​ងលី​ សាលារៀន​យើង​បាន​បង្កើត​មជ្ឈមណ្ឌល​សុខភាព​ ម៉េ​ងលី​ ជេ​. គួច​​ សម្រាប់​ពិនិត្យ​ និង​ព្យាបាល​ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​ និង​បុគ្គលិក​គ្រប់​ផ្នែក។

ជាទីបញ្ចប់​ នាងខ្ញុំសូម​ថ្លែងអំណរគុណ​ដល់​លោក​ លោកស្រី​ដែល​តែងតែ​ចូលរួម​ សហការ​គាំទ្រ​ និង  ​ផ្តល់​ទំនុកចិត្ត​មក​លើ​សាលារៀន​យើង​កន្លងមក​ ហើយក៏​សង្ឃឹម​ដែរ​ថា​លោកអ្នក​នៅតែ​បន្តសកម្មភាព​សហការ​នេះ​ជាបន្តបន្ទាប់​ទៀត​ ។

ការអប់រំល្អ ផ្តល់ភាពបវរដល់អនាគត!

អានបន្ត chevron_right
Testimonial003.jpg
ជា ហ៊ុយមាន
សិស្សថ្នាក់ទី១១ "ក"

ជា ហ៊ុយមាន ជាយុវតីម្នាក់រៀននៅសាលា AIS សាខាផ្សារថ្មី ថ្នាក់ទី១១ "ក" ឆ្នាំសិក្សា២០២០-២០២១។

សូមជម្រាបសួរដល់មាតាបិតា​ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់គ្នា! នាងខ្ញុំឈ្មោះ ជា ហ៊ុយ​មាន ជាសិស្សថ្នាក់ទី១១ក​ វេនរសៀល ឆ្នាំសិក្សា២០២០-២០២១នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាផ្សារថ្មី និងជាប្រធានក្លឹបគុណភាព និងវិន័យនៃក្រុមប្រឹក្សាសិស្សប្រចាំសាខាផងដែរ។​

«ខ្ញុំមកសាលារៀនមិនមែនមករៀនតែមួយមុខទេ»។​ ជាការពិតណាស់ លោកគ្រូអ្នកគ្រូ​នៅសាលារៀនគ្រាន់តែជាអ្នកអុជប្រទីបបំភ្លឺផ្លូវយើងប៉ុណ្ណោះ ពោលគឺគាត់បង្រៀនជាមេរៀនទ្រឹស្ដីដល់សិស្សានុសិស្សទុកជាដើមទុនក្នុងខ្លួនដើម្បីយកទៅប្រើប្រាស់នាពេលអនាគត។​ អ្វីដែលសំខាន់គឺយើងចេះយកចំណេះវិជ្ជាទាំងនោះមកអនុវត្ត និងប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ​។ យើងអាចចាប់ផ្ដើមពីការចូលរួមធ្វើការងារសាលា ការងារស្ម័គ្រចិត្តផ្សេងៗក្នុងសង្គម។​ វាមិនត្រឹមតែអាចឱ្យយើងយកចំណេះវិជ្ជាដែលបានរៀនពីសាលាមកអនុវត្តប៉ុណ្ណោះទេ​ ថែមទាំងផ្ដល់នូវបទពិសោធន៍ថ្មីៗដែលអាចឱ្យយើងយកទៅអភិវឌ្ឍខ្លួនឈានទៅរកភាពរីកចម្រើនរុងរឿងទៀតផង។ ហេតុដូច្នេះហើយទើបសាលារៀន​  អន្ដរទ្វីប អាមេរិកាំង បានបង្កើតនូវក្រុមប្រឹក្សាសិស្ស (Student Council)​ ដែលជាកន្លែងល្អឥតខ្ចោះសម្រាប់បណ្ដុះគំនិតសិស្សានុសិស្សដូចដែលបានបរិយាយខាងលើ។​ ក្រុមប្រឹក្សាសិស្សបែងចែកជា៥ក្លឹបដូចជា​ ក្លឹបគុណភាព និងវិន័យ ក្លឹបអ្នករៀបចំផែនការ ក្លឹបអ្នកសារព័ត៌មាន ក្លឹបមិត្តជួយមិត្ត និងក្លឹបSTEAM ផ្ដល់ជាជម្រើសដល់សិស្សានុសិស្សក្នុងការជ្រើសរើសឱ្យសមស្របទៅតាមចំណង់ចិត្ត និងជំនាញរបស់ខ្លួន។

ក្រុមប្រឹក្សាសិស្សនេះប្រៀបបាននឹងសង្គមការងារមួយដែលអនុញ្ញាតឱ្យសិស្សានុសិស្សបញ្ចេញគំនិតស្នាដៃរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ធ្វើការរួមគ្នាជាមួយសិស្សានុសិស្សដទៃមកពីគ្រប់សាខានៃសាលារៀន អន្ដរទ្វីប អាមេរិកាំង។ ក្នុងនាមជាសមាជិកម្នាក់ក្នុងក្រុមប្រឹក្សាសិស្ស ខ្ញុំអាចនិយាយបានថាវាពិតជាផ្ដល់អត្ថប្រយោជន៍គួរជាទីកត់សម្គាល់ដល់រូបខ្ញុំ តួយ៉ាងដូចជា ភាពជាអ្នកដឹកនាំ រាប់អានមិត្តភក្ដិថ្មីៗ ចេះធ្វើនូវការងារមួយចំនួនដែលខ្លួនមិនដែលធ្វើពីមុនមក យល់ដឹងកាន់តែច្បាស់ពីខ្លួនឯង និងសង្គម។

រីឯការសិក្សារបស់ខ្ញុំវិញ​ គឺតែងតែទទួលបានផលល្អប្រសើរ។ នេះក៏ព្រោះតែសាលារៀនមានគុណភាព វិន័យ និង មានបរិយាកាសគួរឱ្យចង់រៀន។ លោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់បង្រៀន គួបផ្សំជាមួយនឹងការព្យាយាមរបស់ខ្ញុំ ផ្ទាល់។ តើធ្វើយ៉ាងណាទើបទទួលបានផលល្អទាំងការសិក្សា និងការងារស្ម័គ្រចិត្ត?

បើយោងទៅតាមបទពិសោធរបស់ខ្ញុំ ខាងក្រោមនេះជាគន្លឹះខ្លះៗដើម្បីឲ្យការសិក្សា និងការងារស្ម័គ្រចិត្តទទួលបានផលល្អ៖

  • យកចិត្តទុកដាក់ក្នុងម៉ោងសិក្សា ត្រូវមានភាពក្លាហានក្នុងការសួរលោកគ្រូ អ្នកគ្រូនៅពេលមិនយល់ត្រង់ចំណុចណាមួយ
  • ឧស្សាហ៍កត់មេរៀន និងធ្វើកិច្ចការផ្ទះ ព្រោះវាជួយឱ្យយើងស្វែងយល់ និងចាំមេរៀនថែមមួយកម្រិតទៀត
  • កត់ត្រានូវកាលបរិច្ឆេទ និងមេរៀនចេញប្រឡងលើសៀវភៅសរសេរ ឬប្រតិទិនលើតុ
  • ស្រឡាញ់ការងារដែលខ្លួនធ្វើ ធ្វើការដោយមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់
  • កំណត់គោលដៅ និងសម្រេចនូវអ្វីដែលខ្លួនត្រូវធ្វើជារៀងរាល់ថ្ងៃ
  • បើមានពេលទំនេរ យល់ល្អបំពេញកិច្ចការឱ្យហើយសិនសឹមសម្រាកកម្សាន្ដ
  • ផ្ចង់អារម្មណ៍នៅពេលធ្វើអ្វីមួយទើបបានសម្រេច ចៀសវាងការបែកអារម្មណ៍ទៅធ្វើរឿងអ្វីផ្សេង។ល។
  • អ្វីដែលសំខាន់ជាងគេគឺ មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។​ ពោលគឺចេះរកពេលសម្រាប់ខ្លួនឯង ធ្វើយ៉ាងណាឱ្យខ្លួនមានអារម្មណ៍ល្អនៅពេលប្រឈមមុខនឹងភាពតានតឹងពីការងារ ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អ បរិភោគអាហារមានជីវជាតិ​ និងសម្រាកឱ្យបានគ្រប់គ្រាន់។ បើយើងពុំមានសុខភាពល្អ ក៏ពិបាកក្នុងការធ្វើការ និងរៀនសូត្រដែរ។

គេថា «ការងារបង្រៀនមនុស្ស» គ្មាននរណាម្នាក់កើតមកភ្លាមចេះភ្លាមទេ គឺតម្រូវឱ្យមានការសាកល្បង ការរៀនសូត្រ ការអនុវត្ត ហើយខ្ញុំជឿថាសាលារៀន អន្ដរទ្វីប អាមេរិកាំងគឺជាកន្លែងដែលឥតល្អខ្ចោះសម្រាប់សិស្សានុសិស្សទាំងអស់គ្នា។

អានបន្ត chevron_right
Testimonial004.jpg
គ្រូច ឈីម

យុវជន​ ជា​វ័យ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​ និង​បញ្ញា​ស្មារតី​ក្លាវ​ក្លា​ ជាពិសេស​ពួកគាត់​ជា​កម្លាំង​ស្នូល​ក្នុង​ការចូលរួម​គ្រប់​សកម្មភាព​នានា​ក្នុង​សង្គម​ ក៏ដូចជា​ការ​អភិវឌ្ឍ​ជាតិ​ផង​ដែរ​។ យុវជនទាំងអស់​នៅ​កម្ពុជា​យើង​មាន​ប្រមា​នប្រ​ហែល​ជាង​៥០​% នៃ​ចំនួន​ប្រជាជន​សរុប​។ យុវជន​ គ្រួ​ច ឈីម​ ជា​សិស្ស​ម្នាក់​រៀន​នៅ​សាលា​ AIS​ ថ្នាក់​ទី១២​”ក” នា​ឆ្នាំ​សិក្សា២០១៨​-២០១៩​ នេះ​។ យុវជន​រូប​នេះ​ កើត​ក្នុង​ត្រកូល​អ្នកមាន​ជីវភាព​បង្គួរ​នៅក្នុង​រាជធានី​ភ្នំពេញ​។

អ្នកអាណាព្យាបាល​របស់​យុវជន​រូប​នេះ​ បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​អស់​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​គាត់​។ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ពួកគាត់​ត្រូវ​ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ សិស្សានុសិស្ស​ទាំងអស់​កំពុងតែ​មមាញឹក​ស្ទើរ​រក​ពេល​ញាំ​បាយ​គ្មាន​ព្រោះ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ ត្រៀមប្រឡង​។ គាត់​ក៏ដូចជា​សិស្ស​ដទៃទៀត​ដែរ​ តែ​អ្វី​ដែល​ខុសប្លែក​ពី​គេ​នោះ​ គឺ​គាត់​បាន​ចំណាយ​ពេល​លក្រៅ​ពី​ការសិក្សា​ទៅ​ជួយការ​ងារ​ក្នុង​សា​សា​ និង​ក្នុង​សង្គម​ជាច្រើន​។ ការងារ​ក្នុង​សាលា​មាន​ដូចជា​ បើក​ក្លិប​សិក្សា​រៀងរាល់ថ្ងៃ​សៅរ៍​ អាទិត្យ​ ធ្វើជា​ប្រធាន​សម្របសម្រួល​កម្មវិធី​សា​លា​ផ្សេង​ៗ (យុវជន​ស្ម​គ្រ​ចិត្ត​) និង​ការងារ​សប្បុរស​ធម៌​ផ្សេង​ៗជាច្រើន​ទៀត​។ ចំណែក​ឯកម្មវិធី​ក្រៅ​សាលា​វិញ​មាន​ដូចជា​ ដាំ​ដើមឈើ​ លាបថ្នាំ​ សាលា​……។ យើង​ក្រឡេក​ទៅ​មើល​លទ្ធផល​សិក្សា​វិញ​ គឺ​គាត់​នៅតែ​ល្អ​ គ្មាន​ការ​ធ្លាក់ចុះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ ការងារ​ខាងលើ​នេះ​ ពួកគាត់​ចាប់​ប្រឡូក​តាំងពី​ថ្នាក់​ទី១០​ មក​ម្លេះ​។ ខាងក្រោម​នេះ​ជា​វិធី​សាស្រ្ត​ ក៏ដូចជា​ការចែក​រំលែក​នូវ​បទពិសោធន៍​ដែល​ធ្វើ​ឱ្យ​ពួកគាត់​នៅតែ​ខ្លាំង​។

ចំពោះ​យុវ​សិស្ស​ ​;ឈីម​ គាត់​បាន​និយាយ​ថា​” ក្នុង​មួយថ្ងៃ​មនុស្ស​ម្នា​ក់ៗ​មាន​ពេលទំនេរ​សម្រាក​ពី​ការ​គេង​ ប្រហែលជា១៦ទៅ​ ១៧ម៉ោង​។ ដូច្នេះ​ត្រូវ​បែង​ចែ​កពេ​វេលា​ឱ្យ​បាន​ច្បាស់លាស់​ (ពេល​រៀន​ ពេលសម្រាក​ ពេលធ្វើការ​ងារ​សង្គម​)។ ចំពោះ​ការសិក្សា​គាត់​បាន​ និយាយ​ថា​ ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បាន​ក្នុង​ការ​ស្តាប់​គ្រូ​ពន្យល់​នៅ​ថ្នាក់​ ក៏ដូចជា​ការ​កត់ត្រា​មេរៀន​ និង​សួរ​-ឆ្លើយ​មេរៀន​ក្នុង​ម៉ោង​នី​មួយ​ៗផង​ដែរ​។ ឯវិធីសាស្ត្រ​នៅផ្ទះ​វិញ​ គឺ​ត្រូវ​​កំណត់​មុខវិជ្ជា​ណា​ដែល​ច្បាស់​ មួយ​ណា​ដែល​មិន​ច្បាស់​ដើម្បី​ងាយ​ស្រូល​ពង្រឹង​បន្ថែម​។ មួយវិញទៀត​ រៀងរាល់​ព្រឹក​គាត់​តែង​រំលឹក​មេរៀន​នៅផ្ទះ​ជាប្រចាំ​។ លើស​ពីនេះ​ទៅទៀត​ អ្វី​ដែល​ជា​ចំណុចខ្លាំង​របស់​គាត់​ គឺ​តែងតែ​យក​​មេរៀន​ ឬលំហាត់​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ឬយល់​ទៅ​ពន្យល់​មិត្តភក្តិ​ ដើម្បី​ចែករំលែក​ ក៏ដូចជា​បន្ថែម​ និង​ពង្រឹង​​សមត្ថភាព​ខ្លួន​គាត់​ផ្ទាល់​តែម្តង​។ គាត់​មាន​ផែនការ​យ៉ាង​ច្បាស់​ក្នុង​ការបែងចែក​ពេលវេលា​រៀន​ និង​ការងារ​សង្គម​។ ចំពោះ​ការងារ​សង្គម​ គាត់​បាន​និយាយ​ថាត្រូវ​តែ​ឆ្លៀតពេល​ទំនេរ​ ឬនៅ​ចុង​សប្តាហ៍​។ ពេលខ្លះ​គាត់​បាន​និយាយ​ថា​ ការងារ​នេះ​បាន​ពង្រីក​ចំណេះដឹង​មួយ​កម្រិត​ដែល​គាត់​មិនធ្លាប់​ជួប​ក្នុង​មេរៀន​។ ការងារ​ដែល​គាត់​បាន​ចូលរួម​មាន​ដូចជា​ យុវជន​ស្ម័គ្រចិត្ត​ បេតិកភណ្ឌ​ លាបថ្នាំ​សាលា​ រៀបចំ​ការ​បើក​-បិទ​បវេសនកាល​សាលា​ជាដើម​។ទោះបីជា​យុវជន​រូប​នេះ​រវល់​ស្ទើរ​រក​ពេលទំនេរ​ គ្មាន​យ៉ាងណាក៏ដោយ​ តែ​ការសិក្សា​របស់​គាត់​មិន​ធ្លាក់ចុះ​ឡើយ​ គាត់​នៅតែ​កាន់​លំដាប់​ A ជានិច្ច​ជា​រៀងរាល់​ខែ​។ សម្រាប់​ការដែល​យក​និទ្ទេស​នេះ​នៅ​សាលា​AIS​ វា​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ​ គឺ​ត្រូវតែ​ប្រឹង​អស់ពី​កម្លាំងកាយ​ និង​ចិត្ត​។ គាត់​បាន​បង្ហើប​ពី​ល្បិច​នៃ​ការសិក្សា​របស់​ប្អូន​ដែល​មិន​ធ្លាក់ចុះ ​ទោះ​មានការ​រវល់​ក្នុង​ការងារ​សង្គម​ ដូច​ខាងក្រោម​នេះ​៖

  • រៀបចំ​កាលវិភាគ​សិក្សា​ឱ្យ​បាន​ល្អ​នៅផ្ទះ​ឱ្យ​ស្រប​ជាមួយ​កាលវិភាគ​សាលា​ មានន័យថា​ត្រូវ​រំឭក​មេរៀន​ដែល​បាន​រៀន​រួច​នៅ​សាលា​ ឯផ្ទះ​ក៏​ដូចគ្នា​។
  • ព្យាយាម​រក​ពេល​ស្រាវជ្រាវ​មេរៀន​ខ្លួនឯង​នៅផ្ទះ​ ជាជាង​ដើរ​រៀន​គួរ​នៅ​ខាងក្រៅ​។
  • ធ្វើលំ​ហាត់​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ឱ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​។
  • សម្រាក​ឱ្យ​បាន​គ្រប់​គ្រ​ន់​ និង​ញ៉ាំ​អាហារ​ឱ្យ​បាន​ទៀងទាត់​មាន​អនាម័យ​ និង​ជីវជាតិ​។
  • ព្យាយាម​ក្រោក​ពីព្រលឹម​ រំឭក​មេរៀន​ព្រោះថា​ ពេលព្រឹក​ជា​ពេលវេលា​ដែល​ខួ​ក្បាល​ស្រលះ​ល្អ​ និង​ទន្ទេញ​ងាយ​ចាំ​។
  • មក​រៀន​ឱ្យ​ទៀងទាត់​ ទាន់ពេល​វេលា​ និង​នៅក្នុង​ថ្នាក់​ប្រើ​ សុ​ ចិ​ បុ​ លិ​ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​។

កើត​មក​ជា​មនុស្ស​ក្នុងលោកនេះ គឺ​ជា​សំណាង​មួយ​យ៉ាង​អស្ចារ្យ គឺ​យើង​​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ដើម្បី​ខ្លួន​ឯង គ្រួសារ ក៏​ដូច​ជា​សង្គមជាតិ​ផង​ដែរ។ ​ដូ​ចជាយុ​វជន​រូប​ខាង​លើ​នេះ​ស្រាប់ ពួក​គាត់​ទើបតែ​ថ្នាក់​ទី១២ ​សោះ​តែគាត់កំ​ពង់​ដុះ​ពន្លក​ឈាន​ទៅ​រក​យុវ​ជន​គំរូ​ទាំង​ការ​សិក្សា​ និងក្នុងសង្គមផង​ដែ។​​ ដូច​អ្វី​ដែល​​គាត់​បាន​រៀប​រាប់​ខាង​លើ។ ចុះ​អ្នក​វិញ​ក្នុង​នាម​ជា​ពន្លក​ថ្មី ម្នាក់​ដែលបានរៀប​ចំ​ខ្លួន​ហើយ​ឬ​នៅ?

អានបន្ត chevron_right