សាលារៀន អន្តរទ្វីប អាមេរិកាំង

អំពីសាលារៀន អន្ដរទ្វីប អាមេរិកាំង

  • សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មានកម្ម​វិធី​សិក្សា​ច្បាស់លាស់​ និង​សម្បូរ​បែប​ចាប់ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ រហូតដល់​ថ្នាក់​វិទ្យាល័យ​ តាម​បែប​ខ្មែរ​-អាមេរិកាំង​ ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
  • ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ តាម​ប្រកាស​លេខ1910​ អយក​. ប្រក​. ចុះ​ថ្ងៃទី27​ ខែវិច្ឆិកា​ ឆ្នាំ2006​ និង​លេខ458​ អយក​. ប្រក.ចុះ​ថ្ងៃទី27​ ខែមីនា​ ឆ្នាំ2007​។
  • បន្ថែម​ជូន​នូវ​កម្មវិធី​សិក្សា​ពិ​សេស​ៗរួមមាន​មុខវិជ្ជា​ បំណិន​ជីវិត​ និង​មុខវិជ្ជា​ជំនាញ​ ជម្រើស​ដ៏​សម្បូរ​បែបដូចជា​ គំនូរ​ របាំ​ តន្ត្រី​ កំណាព្យ​ គេហកិច្ច​ ហត្ថកម្ម​ អប់រំកាយ​ និងកីឡា​ដូចជា​ ការ៉ាតេ​-ដូ​ បាល់បោះ​ បាល់ទះ​ បាល់ទាត់​ បា​ប៊ី​ វាយ​កូនឃ្លី​លើ​តុ​ វាយ​កូន​បាល់​ ហែលទឹក​ និង​កី​ឡា​ផ្សេង​ៗទៀត​។
  • បន្ថែម​នូវ​មុខវិជ្ជា​កុំព្យូទ័រ​ ភា្ជប់​ដោយ​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ បណ្ណាល័យ​ស្រាវជ្រាវ​ពោរពេញ​ដោយ​ឯកសារ​គ្រប់​កម្រិត​ និង​គ្រប់​ជំនាញ​។
  • មាន​បន្ទប់​ស្រាវជ្រាវ​ បន្ទប់​សិក្សា​ ព្រមទាំង​បន្ទប់​ពិសោធ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​មាន​ផាសុកភាព​។
  • មានកម្ម​វិធី​រៀន​បំប៉ន​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​។
  • លោកគ្រូ​ អ្នកគ្រូ​មាន​ក្រម​សីល​ធ៌ម​វិជ្ជាជីវ​: គរុកោសល្យ​ និង​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​បង្រៀន​ផ្សារភ្ជាប់​នឹង​ការអនុវត្ត​ជាក់ស្តែង​ទាំង​នៅក្នុង​ថ្នាក់​ និង​ក្រៅ​ថ្នាក់​ ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មានការ​ងាយ​យល់​ ចងចាំ​បាន​ល្អ​ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​។
  • ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រឹក្សា​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​ និង​សេវាកម្ម​ប្រឹក្សា​អប់រំ​។
  • មាន​សេវាកម្ម​ដឹក​ជញ្ជួន​ប្រកបដោយ​សុវត្ថិភាព​ និង​ផាសុកភាព​។
  • បន្ថែម​នូវ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​ និង​វគ្គ​សិក្ខាសាលា​បណ្តុះ​បណ្តាល​ផ្សេង​ៗ។
  • មានកម្ម​វិធី​ប្រកួត​ប្រកួត​ប្រជែង​ផ្សេង​ៗជាច្រើន​ដូចជា​ ការ​ប្រឡង​សិស្ស​ពូកែ​ ម៉េ​ងលី​ ជេ​. គួច​ ប្រចាំឆ្នាំ​សិក្សា​ ការ​ប្រឡង​សិស្ស​ពូកែ​អាហារូបករណ៍​ ម៉េ​ងលី​ ជេ​. គួច​ បញ្ចប់​ឆ្នាំ​សិក្សា​ ការប្រកួត​គូរគំនូរ​ និង​ពិធី​តាំងពិព័រណ៍​ស្នាដៃ​សិស្ស​ ការប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ​ ម៉េ​ងលី​ ជេ​. គួច​ ការ​ប្រឡង​តែងសេចក្តី​ ការ​ប្រឡង​រឿង​ខ្លី​ និង​កំណាព្យ​ ម៉េ​ងលី​ ជេ​. គួច​ ការប្រកួត​កីឡា​ និង​ការចូលរួម​សកម្មភាព​សង្គម​រួមមាន​ កម្មវិធី​សប្បុរសធម៌​ កម្ម​វី​ធី​រៃអង្គាស​ថវិកា​ និង​កម្ម​វិ​ធី​ផ្សេង​ៗទៀត​។
  • លើកកម្ពស់​សមត្ថភាព​សិស្ស​ឱ្យ​មាន​ភាព​ក្លាហាន​ ភាពជា​អ្នកដឹកនាំ​ ការ​សហការ​ ភាព​ម្ចាស់ការ​ ភាព​ម៉ត់ចត់​ សុខភាព​ល្អ​ សាមគ្គីភាព​ ទំនាក់ទំនង​ និង​បទពិសោធន៍​។
  • ជំរុញ​ឱ្យ​សិស្ស​មាន​សម្ថ​ភាព​គ្រប់គ្រាន់​ទាំង​ចំណេះដឹង​ទូទៅ​ ចំណេះធ្វើ​ និង​ភាសាអង់គ្លេស​។
ចែករំលែកអត្ថបទនេះ