ដំណើរទស្សនកិច្ចសិក្សាលើកទី៤០ ប្រចាំសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ទៅកាន់ផ្សារទំនើប ជីប ម៉ុង បាក់ទូក សិនធ័រ

ដំណើរទស្សនកិច្ចសិក្សាលើកទី៤០ ប្រចាំសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ទៅកាន់ផ្សារទំនើប ជីប ម៉ុង បាក់ទូក សិនធ័រ

ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេត​អំពីមហា​ជន និង​បរិស្ថាន​ជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើ​មេរៀនក្នុង​ថ្នាក់ដូចជា៖

១.     ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និង​មិត្តរួម​សាលា​​រៀន​របស់ពួកគេ។

២.    ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗ​បន្ថែមទៀត។

៣.    ចេះពិនិត្យមើលកាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល និងទំនិញ​។​

៤.     ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់នៅលើផលិតផល បន្លែ ផ្លែឈើ និង​អាហារផ្សេងៗ។

៥.    ស្គាល់ឈ្មោះត្រី សាច់ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំ​ទុកដាក់​អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។

៦.    មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ ផ្លែឈើ និងអាហារផ្សេងៗ ដែលមានសារធាតុ​គីមី​ប៉ះពាល់ដល់សុខភាព និងស្គាល់ពីរបៀបធ្វើអាជីវកម្ម និងការប្រកបមុខរបរធ្វើជំនួញ។

៧.    មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេល​ធ្វើ​ដំណើរ​តាមទីសាធារណៈ។

៨.    បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និង​​ទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។

៩.    ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅ​ទី​នោះ ក៏ដូច​​​ជា​ពេល​ត្រឡប់មកគេហដ្ឋានវិញផងដែរ។

ចែករំលែកអត្ថបទនេះ