ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា ថ្នាក់ទី9ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

         ថ្ងៃទី២៧ ខែធ្នូ  ឆ្នាំ២០២៤  សាលារៀន អន្តរទ្វីប អាមេរិកាំង​ សាខាផ្សារថ្មី បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា ថ្នាក់ទី៩ “ក”  បង្រៀនដោយ អ្នកគ្រូ តឿសុខហៀង គ្រូមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី។

គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ

  • ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និង   បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាពជាងមុន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។
  • អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។

ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់ ចាងហ្វាង គុណ ភ័ត្រ្តា ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀននិងរៀន ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។

​​​​​​​

 

ចែករំលែកអត្ថបទនេះ