បទបង្ហាញស្តីពីទស្សនកិច្ចសិក្សាលើកទី១០៣ ទៅកាន់ព្រះបរមរាជវាំង ចតុមុខ

             ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាងហ្វាង ជា ចាន់ស្រីរ័ត្ន  ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំធ្វើបទបង្ហាញ ស្តីអំពីទស្សនកិច្ចសិក្សាលើកទី១០៣ ទៅកាន់ព្រះបរមរាជវាំង ចតុមុខ ទៅកាន់សិស្សានុសិស្សថ្នាក់ទី៥។

គោលបំណងនៃបទបង្ហាញនេះ 

  • ឱ្យសិស្សបានយល់ដឹងពីទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងកាសាងសង់ព្រះបរមរាជវាំង
  • ដើម្បីឱ្សសិស្សានុសិស្សបានត្រៀមលក្ខណជាមុនក្នុងដំណើទស្សនកិច្ច
  • ពន្យល់ណែនាំបំរាម អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើឱ្យសិស្សបានដឹង
  • ឱ្យសិស្សស្វែងយល់ពីទិដ្ឋភាពខាងក្រៅតាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញ
  •  ដើម្បីឱ្យសិស្សរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់ តែ​ប្រសើរ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តនៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

 

 

ចែករំលែកអត្ថបទនេះ