ព័ត៌មានអំពី បណ្ណាល័យ ម៉េងលី ជេ. គួច
បេសកកម្ម
- បង្កើនធនធានឯកសារ និងថែរក្សាធនធានដែលមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស ក្នុងការសិក្សាស្រាវជ្រាវ
- ធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់បណ្ណាល័យ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
គោលដៅ
- លើកកម្ពស់ការអាន ផ្តល់សេវាកម្មសាលអាន រួមទាំងសៀវភៅ និងឯកសារគ្រប់ប្រភេទ សម្រាប់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់រូប។
- បណ្តុះស្មារតីសិស្សឱ្យចូលចិត្តអាន និងស្រឡាញ់សៀវភៅ។
- ប្រើប្រាស់សៀវភៅឱ្យបានត្រឹមត្រូវ (របៀបកាន់ បើករកអត្ថបទ ចំណងជើង ការថែរក្សា និងទុកដាក់សៀវភៅត្រឹមត្រូវ មានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងអនាម័យល្អក្នុងបណ្ណាល័យ)។
- ផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ក្នុងការស្វែងរកឯកសារ។
ម៉ោងការងារ
- ពេលព្រឹក ៦:៤៥នាទី ព្រឹក – ១១:៣០នាទីថ្ងៃត្រង់
- ពេលរសៀល ១២:៤៥នាទី ថ្ងៃត្រង់ – ៥:៣០នាទី ល្ងាច
សេវាកម្ម
- ផ្តល់សាលអានធំទូលាយ និងមានផាសុកភាព
- ផ្តល់ការខ្ចីសៀវភៅ និងឯកសារគ្រប់ប្រភេទ
- ប្រើប្រាស់កុំព្យូទ័រ និង Internet ដោយឥតគិតថ្លៃ
- ផ្តល់ប្រឹក្សាយោបល់ក្នុងការជ្រើសរើសសៀវភៅ ឬឯកសារសម្រាប់អាន និងស្រាវជ្រាវ
- បណ្តុះបណ្តាលការងារបណ្ណាល័យដល់អ្នកស្ម័គ្រចិត្ត
កម្មវិធី
- ការនិទានរឿង
- បង្រៀនបត់រូបភាព
- ច្នៃសម្ភារ
- គូររូប និងផាត់ពណ៌លើរូបភាព
- ល្បែងល្បងប្រាជ្ញា (ផ្គុំរូប និងល្បែងចងចាំ)
ធនធានឯកសារ
សៀវភៅសរុបប្រមាណជា៧0.000 ក្បាលជាភាសាខ្មែរ អង់គ្លេស បារាំង ចិន ដែលអាចអាននៅកន្លែង និងអាចខ្ចីចេញបាន។ ក្នុងនោះមានប្រភេទឯកសារជា សៀវភៅឯកសារយោង ទស្សនាវដ្តី កាសែតសារព័ត៌មាន និង CD សម្រាប់ស្តាប់ ដែលមានជាភាសាខ្មែរ និងភាសាបរទេស។